អ្វីៗដែលអ្នកអាចធ្វើបាននៅក្នុង PBS
យើងមិនចង់បានចំណុចប្រទាក់ដែលរញ៉េរញ៉ៃនោះទេ ហើយចង់ឱ្យអ្វីៗទាំងអស់មានភាពងាយយល់ និងងាយស្រួលក្នុងការស្វែងយល់។ ដូច្នេះ ទោះបីជាចំណុចប្រទាក់អ្នកប្រើប្រាស់របស់ Page Builder Sandwich មើលទៅសាមញ្ញក៏ដោយ ប៉ុន្តែវាមានអនុភាពខ្លាំង ហើយអ្នកអាចធ្វើកិច្ចការជាច្រើនខណៈពេលកំពុងកែសម្រួល។
មាតិកាពិសេសដែលអ្នកអាចបញ្ចូលខណៈពេលកំពុងវាយ
- បិទភ្ជាប់ URL ដែលអាចបង្កប់បាន (ឧ. URL វីដេអូ YouTube) រួចចុច enter ដើម្បីបង្កប់វា
- បិទភ្ជាប់កូដ html iframe រួចចុច enter ដើម្បីបង្កប់វា
- វាយបញ្ចូល ឬបិទភ្ជាប់ shortcode រួចចុច enter ដើម្បីបង្ហាញវា
ការចាត់ចែងមាតិកាដោយប្រើព្រួញកណ្ដុររបស់អ្នក
អ្នកក៏អាចធ្វើកិច្ចការដ៏អស្ចារ្យជាច្រើនដោយប្រើព្រួញកណ្ដុររបស់អ្នកផងដែរ។ ផ្ទាំងអន្តរកម្ម និងរបារឧបករណ៍នឹងបង្ហាញឡើងនៅពេលអ្នកដាក់ព្រួញកណ្ដុរលើធាតុផ្សេងៗ។ ធាតុនីមួយៗទាំងនោះធ្វើកិច្ចការខុសៗគ្នា ដូចជា៖
- អូសធាតុផ្លាស់ប្តូរទីតាំង – ចុចកណ្ដុរឱ្យជាប់លើធាតុណាមួយដើម្បីអូសវា រួចទម្លាក់វានៅលើធាតុមួយទៀតដើម្បីផ្លាស់ទីវា។ ចុចឱ្យជាប់ប្រហែល 500ms ដើម្បីចាប់ផ្ដើមអូស។
- គែមខាងលើ និងខាងក្រោម (Margins) – អ្នកអាចកែសម្រួលគែមនៃធាតុនានាដោយការអូសសញ្ញាព្រួញលើអត្ថបទ និងធាតុផ្សេងទៀត។ Shift + Ctrl (ឬ Command លើ Macs) ខណៈពេលចុចលើជ្រុងណាមួយដើម្បីកំណត់គែមឡើងវិញ។
- ទទឹងជួរឈរ – អូសគែមនៃជួរឈរដើម្បីកែសម្រួលទទឹងរបស់វា សូចនាករលេខនឹងបង្ហាញភាគរយនៃទទឹងបច្ចុប្បន្ន។
- ការប្តូរទំហំ – អូសជ្រុងនៃរូបភាព និងរូបតំណាងដើម្បីប្តូរទំហំរបស់វា។ Shift + Ctrl ខណៈពេលចុចលើជ្រុងដើម្បីកំណត់ទំហំឡើងវិញ។